សេអ៊ូល៖ ការចម្លងវីរុសឆ្លងកូរ៉ូណា នៅកូរ៉េខាងត្បូង ឈានដល់ ៧.៤០០ នៅថ្ងៃច័ន្ទនេះ ប៉ុន្តែល្បឿននៃការឆ្លងថ្មីបានថយចុះ បន្ទាប់ពីការធ្វើតេស្តិ៍ដ៏ធំ ទៅលើសមាជិកនៃសាសនា នៅកណ្តាលតំបន់ នៃការរីករាលដាលយ៉ាងឆាប់រហ័ស ត្រូវបានបញ្ចប់។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរសុខាភិបាល នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងថ្មី។
ករណីថ្មីចំនួន ២៤៨ ដែលត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុប របស់ប្រទេសកើនដល់ ៧.៣៨២ នាក់ នេះបើយោងតាម មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) ។
ករណីបន្ថែមនៅថ្ងៃអាទិត្យ ដែលមានកម្រិតទាបជាងការកើនឡើង ប្រចាំថ្ងៃប្រមាណ ៥០០ នាក់កាលពីសប្តាហ៍មុន និងជាចំនួនថ្ងៃទាបបំផុត ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈបន្ទាប់ពីករណីថ្មីចំនួន ៣៦៧ ត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ ៤៣៨ ករណីថ្មីកាលពីថ្ងៃសុក្រ និង ៥១៨ ករណីថ្មីកាលពីថ្ងៃព្រហស្បតិ៍៕ ដោយ៖ ឈូក បូរ៉ា