ព័ត៌មានអន្តរជាតិ

រហូតមកដល់ពេលនេះ ប្រទេស និងតំបន់ចំនួន ១០៦ សម្រេចដាក់ការរឹតត្បិត ធ្វើដំណើរលើកូរ៉េខាងត្បូង ករណីវីរុសកូរ៉ូណា

សេអ៊ូល៖ ទិន្នន័យរបស់ក្រសួងការបរទេស បានបង្ហាញនៅថ្ងៃច័ន្ទនេះថា ប្រទេសចំនួន ២ ទៀតបានចូលរួមក្នុងបញ្ជីប្រទេស និងដែនដីដែលដាក់ការរឹតត្បិតការចូល ឬនីតិវិធីរឹតត្បិត ចំពោះប្រជាជនមកពីប្រទេសកូរ៉េខាងត្បួង ជុំវិញបញ្ហាមេរោគកូរ៉ូណានេះ។

យោងតាមគេហទំព័ររបស់ក្រសួងការបរទេសបាន ឲ្យដឹង ថាគិតត្រឹមម៉ោង ៩ ព្រឹកដែនកោះហ្គ្រេណាដា និងបាបារ៉ាដូ ដែលជាកោះនៅតំបន់ការីបៀន ត្រូវបានបញ្ចូល ទៅក្នុងបញ្ជីឈ្មោះប្រទេសចំនួន ៤៧ និងដែនដីដែល តម្រូវឲ្យផ្តល់អនុសាសន៍ឱ្យផ្តាច់ខ្លួន និងដាក់ការគ្រប់គ្រងអន្តោប្រវេសន៍ តឹងរ៉ឹងជាងនេះ។

ប្រទេស និងដែនដីចំនួន ៣៨ បានរារាំងការចូល របស់អ្នកទេសចរមកពីប្រទេសកូរ៉េ រួមទាំងប្រទេសអូម៉ង់ ដែលត្រូវបានប្តូរទៅបញ្ជី នៅយប់ថ្ងៃអាទិត្យ ដោយសារខ្លួនរឹតត្បិត ការរឹតបន្តឹងពីការ ដាក់ឲ្យ នៅដាច់ឆ្ងាយពីផ្ទះរយៈពេល ១៤ ថ្ងៃ៕ ដោយ៖ ឈូក បូរ៉ា

To Top