ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ច្រានចោល របាយការណ៍ ដែលថា ខ្លួនបដិសេធសំណើសុំម៉ាស់ ពីកូរ៉េខាងជើង ដើម្បីការពារវីរុសកូរ៉ូណា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបដិសេធ ចំពោះសេចក្តីរាយការណ៍ព័ត៌មានមួយ ដែលខ្លួនបានច្រានចោល សំណើរបស់កូរ៉េខាងជើង ដែលស្នើសុំជំនួយម៉ាស់ ដើម្បីជួយការពារការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ ។

កាសែត Yomiuri Shimbun ដែលជាកាសែតប្រចាំថ្ងៃរបស់ជប៉ុន បានរាយការណ៍មុននេះថា ក្រុងសេអ៊ូល បានស្នើបញ្ជូនថ្នាំ និងការធ្វើរោគវិនិច្ឆ័យទៅកូរ៉េខាងជើង ដើម្បីជួយពិនិត្យមើលការឆ្លងវីរុស COVID-១៩ បន្ទាប់ពីប្រធានាធិបតីលោក មូន ជេអ៊ីន បានបង្ហាញការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការបែបនេះ នៅក្នុងសុន្ទរកថាទិវាចលនាឯករាជ្យ ០១ មីនារបស់លោក ។

ជាការឆ្លើយតបកូរ៉េខាងជើង បានស្នើសុំជំនួយម៉ាស់ការពារ ប៉ុន្តែខាងកូរ៉េខាងត្បូង បានបដិសេធដោយសំអាងលើ កង្វះផលិតម៉ាស់ នេះបើតាមការដកស្រង់ សម្ដីរបស់មន្រ្តីរដ្ឋាភិបាល កូរ៉េខាងត្បូង ៕

ដោយ ឈូក បូរ៉ា

To Top