បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ទើបបានទទួលកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ចំនួន៨០០ដុល្លារ នៅក្នុងដំណើរគាំទ្រ ដល់យន្តហោះ P-8A សម្រាប់កងទ័ពជើងទឹក។
តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កុងត្រានោះ នឹងផ្គត់ផ្គង់ថវិកា សម្រាប់ទិញយន្តហោះ P-8A ចំនួន១៨គ្រឿង គឺ៨គ្រឿង សម្រាប់ទ័ពជើងទឹកអាមេរិក ៤គ្រឿង សម្រាប់ទ័ពជើងនូវែលសេឡង់ និង៦គ្រឿងសម្រាប់កូរ៉េខាងត្បូង។
គួរបញ្ជាក់ថា យន្តហោះ P-8A នេះ គឺជាយន្តហោះ ល្បាតដែនសមុទ្រពហុបេសកកម្ម ប្រើសម្រាប់ជាឧបករណ៍សង្គ្រាម ប្រឆំាងនាវាមុជទឹក និងជាឧបករណ៍សង្គ្រាម ប្រឆាំងនាវាលើផ្ទៃសមុទ្រ ក៏ដូចជាស៊ើបការណ៍សម្ងាត់ ព្រមទាំងធ្វើបេសកកម្មស្វែងរក និងជួយសង្គ្រោះ៕ ប្រែសម្រួល៖ប៉ាង កុង