មូស្គូ៖ ទិន្នន័យពីមជ្ឈមណ្ឌល ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម Johns Hopkins បានបង្ហាញថា ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា ឬ កូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ២១ នាក់ហើយ និងដោយមាន ៥៤៥ ករណី ត្រូវបានបញ្ជាក់ថាឆ្លង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការស្លាប់ចំនួន ១៧នាក់ ត្រូវបានចុះឈ្មោះនៅក្នុង King County នៅរដ្ឋ Washington ។ ការស្លាប់ម្នាក់ទៀត ត្រូវបានរាយការណ៍នៅ Snohomish County។ នៅរដ្ឋផ្លរីដា បានរាយការណ៍ថា មានអ្នកឆ្លងវីរុសវីរុស ២នាក់ដែរនាក់។ មរណភាពមួយបានកើតឡើង នៅរដ្ឋកាលីហ្វ័រញ៉ា គឺនៅ Placer County។
មកដល់ពេលនេះ គឺមានរដ្ឋចំនួន ០៨រដ្ឋហើយ របស់សហរដ្ឋអាមេរិក រួមទាំង New York, Washington, California និងរដ្ឋ Florida បានប្រកាសរដ្ឋ ក្នុងភាពអាសន្ន ចំពេលមានការរីករាលដាល នៃមេរោគនេះ៕ ប្រែសម្រួលៈ ណៃ តុលា