ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz ប្រកាសដាក់ខ្លួនឯង ឱ្យនៅដាច់ពីគេ ក្រោយចាប់ដៃ ជាមួយអ្នកឆ្លងមេរោគកូវីដ១៩

បរទេស៖ វីរុសកូរ៉ូណា ឬកូវីដ១៩ បានឆ្លងដល់មនុស្សជាង ៥០០ នាក់នៅសហរដ្ឋអាមេរិក ហើយបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ គឺមានមនុស្សយ៉ាងហោចណាស់ ២១ នាក់បានស្លាប់នៅក្នុងរដ្ឋវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាលោក Ted Cruz បានប្រកាសថា លោកនឹងត្រូវដាក់ខ្លួនឯង នៅឯផ្ទះរបស់លោក ក្នុងរដ្ឋតិចសាស់ នៃការប្រុងប្រយ័ត្នខ្ពស់មួយ បន្ទាប់ពីលោកបានចាប់ដៃ ជាមួយមនុស្សម្នាក់ ដែលឆ្លងវីរុសកូវីដ១៩ នៅក្នុងសន្និសីទ សកម្មភាពអភិរក្សនយោបាយ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីចុងខែកុម្ភៈ។

ទោះយ៉ាងណា លោកបានធានាជាសាធារណៈថា ចាប់តាំងពីមានអន្តរកម្ម មានរយៈពេលខ្លី ឱកាសនៃការឆ្លងជំងឺនេះគឺទាបណាស់។

ទោះយ៉ាងណា អាជ្ញាធរវេជ្ជសាស្រ្ត បានប្រាប់លោក Cruz ថា គាត់មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យ នៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) សម្រាប់ការផ្តាច់ខ្លួនទេ ព្រោះគាត់មិនមានរោគសញ្ញាអ្វីទេ ហើយហួសរយៈពេលមធ្យម ៥-៦ ថ្ងៃ សម្រាប់ការបង្ករោគកូវីដ-១៩ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top