ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ដោយសារវីរុសកូរ៉ូណា

សេអ៊ូល៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងទទួលរងការខាតបង់យ៉ាងច្រើន ពីការឆ្លងវីរុសកូរ៉ូណានេះ ដែលបានធ្វើឱ្យតម្រូវការ ធ្វើដំណើរតាមអាកាសអន្តរជាតិ ធ្លាក់ចូលដោយឥតគិតឈប់ឈរ។

សមាគមអាកាសចរណ៍ស៊ីវិលកូរ៉េថ្មីៗនេះ បានប៉ាន់ប្រមាណថា ការខាតបង់របស់ឧស្សាហកម្មអាកាសចរណ៍ ក្នុងតំបន់ពីជំងឺរីករាលដាល យ៉ាងលឿនអាចនឹងធ្លាក់ដល់ទៅជាង ៥ ពាន់ពាន់លានវ៉ុន (៤,២ ពាន់លានដុល្លារអាមេរិក) នៅត្រឹមខែមិថុនា ដោយសារតែតម្រូវការ ធ្វើដំណើរតាមអាកាសធ្លាក់ចុះ។

ការប៉ាន់ស្មាននេះ គឺផ្អែកទៅលើចំនួនអ្នកដំណើរ សម្រាប់ជើងហោះហើរអន្តរជាតិ របស់ក្រុមហ៊ុនអាកាសចរណ៍ កូរ៉េខាងត្បូង នៅសប្តាហ៍ទី៤ នៃខែកុម្ភៈ ដោយសារតែប្រទេសនេះ មានការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីវីរុសឆ្លងកូរូណា៕ ដោយ៖ ឈូក បូរ៉ា

To Top