ព័ត៌មានអន្តរជាតិ

អស្ចារ្យ, ចិនព្យាបាលលោកតាអាយុ ១០១ ឆ្នាំ និងលោកយាយអាយុ ៨១ ឆ្នាំ ជាពីជំងឺកូវីដ១៩

បរទេស៖ មួយក្នុងចំណោម អ្នកកើតរោគរលាកសួតធ្ងន់ធ្ងរ បង្កឡើងដោយវីរុសកូរ៉ូណា ដែលជាអ្នកជំងឺចំណាស់ជាងគេបំផុត នៅប្រទេសចិន ដែលមានអាយុ ១០១ ឆ្នាំ ជាសះស្បើយស្ទើរ មិនគួរឱ្យជឿ។ ការជាសះស្បើយ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់បុរសនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីស្ត្រីអាយុ ៩៨ ឆ្នាំម្នាក់ ត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យនៅទីក្រុង វូហាន ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងស្ទើពេញពិភពលោក។

យោងតាមសារព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនបានរាយការណ៍ថា មានករណីជាង ៨០.០០០ ករណី និងប្រមាណ ៣.០០០ នាក់បានស្លាប់ចាប់តាំង ពីការរីករាលដាលនៃជំងឺឆ្លងវីរុសនេះ។

ក្នុងចំនោមអ្នក ដែលបានឆ្លងជំងឺទាំងនោះ មានអ្នកជំងឺអាយុ ១០១ ឆ្នាំដែលត្រូវបានគេស្គាល់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដោយនាមត្រកូល របស់គាត់ថា “ ដាយ” ដែលបានចំណាយពេលមួយសប្តាហ៍ នៅក្នុងមន្ទីរពេទ្យ វូហាន ខេត្ត ហ៊ូប៉ី ។ រហូតមកដល់ការវិលត្រឡប់មកដល់ផ្ទះវិញ ក៏មានស្ត្រីចំណាស់អាយុ ៩៨ ឆ្នាំម្នាក់ឈ្មោះ Hu Hanying គឺជាអ្នកជំងឺដែលមានវ័យចំណាស់ជាងគេ ក្នុងការជំនះជំងឺនេះ ដោយជោគជ័យ នៅប្រទេសចិនម្នាក់ថែមទៀត។

ផ្នែកគ្រប់គ្រងអ្នកជំងឺ បានប្រាប់អ្នកយកព័ត៌មានថា លោកដាយ គឺស្វាហាប់ខ្លាំងណាស់ នៅពេលដែលគាត់ចាកចេញពីមន្ទីរពេទ្យ។

រូបថតរបស់បុរសវ័យចំណាស់ បង្ហាញដោយប្រើដំបងឈើ និងជជែកលេងជាមួយក្រុមគ្រូពេទ្យ ដែលពាក់បាំងសក់ការពារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top