ព័ត៌មានអន្តរជាតិ

បោះឆ្នោត នៅវេណេស៊ុយអេឡា៖ ម៉ាស៊ីនបោះឆ្នោតរាប់ពាន់ ត្រូវបានភ្លើងឆាបឆេះ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែមីនានេះ បានឲ្យដឹងថា អគ្គិសភ័យបានឆាបឆេះ នៅត្រង់ទីតាំងឃ្លាំង ផ្ទុកម៉ាស៊ីនបោះឆ្នោតដ៏ធំមួយ នៅកណ្តាលទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡានិងបានបំផ្លាសម៉ាស៊ីនបោះឆ្នោត ស្ទើរតែទាំងអស់។

ម៉ាស៊ីនបោះឆ្នោតប្រមាណជាជិត ៥០០០០គ្រឿង និងម៉ាស៊ីនកំព្យូទ័រ៥៨២គ្រឿង ដែលត្រៀមសម្រាប់ការបោះឆ្នោត នៅក្នុងប្រទេសមួយនេះ ត្រូវបានអគ្គិសភ័យឆាបឆេះ។ ទោះបីជាយ៉ាងណាក្តី ក្រុមប្រឹក្សារៀបចំគណកម្មការបោះឆ្នោត មិនបានបញ្ជាក់ទេថា ការបោះឆ្នោតសភាដែលត្រូវនឹងធ្វើការឡើង នៅចុងឆ្នាំនោះ ប៉ះពាល់ដែរ ឬក៏យ៉ាងណានោះទេ។

ហេតុការណ៍ឆេះទីតាំងឃ្លាំង ទំហំប្រមាណជា៦០០០ម៉ែត្រការ៉េនេះ នឹងត្រូវក្រុមប៉ូលិសចាប់ផ្តើម ធ្វើការស៊ើបអង្កេតហើយ ដើម្បីស្វែងរកមូលហេតុពិតឲ្យឃើញ៕

ប្រែសម្រួល៖ស៊ុនលី

To Top