ព័ត៌មានអន្តរជាតិ

បុគ្គលទី៤ ស្លាប់ដោយសារ កូរ៉ូណាវីរុស នៅអង់គ្លេស

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសអង់គ្លេស លោក Matt Hancock នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់រដ្ឋសភាថា បុគ្គលទី៤នៅអង់គ្លេស នាពេលថ្មីៗនេះ បានស្លាប់បាត់បង់ជីវិត បណ្ដាលមកពីកូរ៉ូណាវីរុស។

ទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅរាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០បានរាយការណ៍ថា លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅទីនេះក្នុងប្រទេសអង់គ្លេស ក្នុងវេលាព្រឹកនេះ មានករណីចំនួន ៣១៩ត្រូវបានបញ្ជាក់ ហើយពិតជាគួរឲ្យសោកសៅខ្លាំងណាស់ ដោយក្នុងពេលបច្ចុប្បន្ននេះ រួមមានទាំងអ្នកស្លាប់ទី៤ផងដែរ”។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកសេចក្តីថ្លែងការណ៍ផ្សេងគ្នាមួយ ពីមន្ត្រីប្រធានពេទ្យអង់គ្លេស លោក Chris Whitty បាននិយាយថា ការស្លាប់ដ៏ថ្មីបំផុតនេះ គឺជាអ្នកជម្ងឺមួយរូប ក្នុងវ័យ៧០ឆ្នាំ ដែលមានលក្ខខណ្ឌសុខភាពធ្ងន់ធ្ងរ និងត្រូវបានគេជឿថា បានឆ្លងវីរុសថ្មីនៅក្នុងប្រទេសអង់គ្លេស និងគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នៅប្រទេសអង់គ្លេសភាគកណ្ដាល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top