សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង កំពុងចាត់វិធានការប្រឆាំងនឹងរោគឆ្លង ដ៏ខ្លាំងក្លាមួយសូម្បីតែការចំណាយ នៃការខាតបង់សេដ្ឋកិច្ចយ៉ាងសម្បើមក៏ដោយ ពីព្រោះការធានាដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួន គឺជាអាទិភាពទីមួយ។
របាយការណ៍របស់ Uriminzokkiri ដែលជាគេហទំព័រឃោសនា របស់កូរ៉េខាងជើងត្រូវបានគេជឿជាក់ថានេះជាលើកទី១ ហើយដែលប្រទេសនេះបានឲ្យដឹង អំពីការខាតបង់សេដ្ឋកិច្ចដោយសារជំងឺនេះ។
ទីក្រុងព្យុងយ៉ាងមិនបាន រាយការណ៍អំពីការឆ្លងវីរុសកូរ៉ូណា ដែលត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែប្រទេសនេះកំពុងបង្កើន កិច្ចខិតខំប្រឹងប្រែងដាច់ដោយឡែកពីគ្នា និងការត្រួតពិនិត្យតាមព្រំដែន។
គេហទំព័រ Uriminzokkiri បានចុះផ្សាយថា “វាមិនមែនជាអ្វីដែលអាច ត្រូវបានសម្រេចចិត្តនិងអនុវត្តដោយងាយដោយ នរណាម្នាក់ដើម្បីទទួលយក កិច្ចខិតខំប្រឹងប្រែងបង្ការខ្លាំង ដើម្បីរារាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩ និងមហន្តរាយជាលទ្ធផល ខណៈពេលកំពុងរងនូវការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង” ៕
ដោយ ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)