បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសមាជិកសភាអភិរក្ស របស់ចក្រភពអង់គ្លេស លោកស្រី Nadine Dorries មានប្រសាសន៍ថា លោកស្រីបានធ្វើតេស្តិ៍វិជ្ជមាន ចំពោះកររកមេរោគវីរុសកីវីដ១៩។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមីនានេះថា លោកស្រីបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ភ្លាមៗនេះនាងត្រូវបានគេជូនដំណឹង ឱ្យយកការប្រុងប្រយ័ត្នដែលបាន ណែនាំទាំងអស់ហើយបាន នៅដាច់ដោយឡែកពីគេនៅផ្ទះ។
ករណីនេះបានកើតឡើងនៅពេលមនុស្សទី ៦ បានស្លាប់ដោយសារវីរុសនេះ នៅចក្រភពអង់គ្លេសដែលមានចំនួនសរុប ៣៨២ ករណីឆ្លង។
អ្នកស្លាប់ចុងក្រោយ គឺជាបុរសម្នាក់នៅអាយុ ៨០ ឆ្នាំដែលមានជំងឺសុខភាព ។
ប្រែសម្រួលៈ ណៃ តុលា