តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃអង្គារនេះបានអនុម័ត សេចក្តីព្រាងច្បាប់មួយ ដែលអាចឱ្យលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ប្រកាសពីភាពអាសន្នប្រសិនបើចាំបាច់ នៅពេលជប៉ុនប្រញាប់ប្រញាល់ទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅមុនព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក។
លោក អាបេ ដែលប្រឈមមុខនឹង ការរិះគន់ចំពោះការបន្ធូរអារម្មណ៍ ពេកនៅក្នុងការឆ្លើយតបដំបូងរបស់លោក ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានស្វែងរកអំណាច ដើម្បីរៀបចំសម្រាប់ “សេណារីយ៉ូករណីដ៏អាក្រក់បំផុត” ។
សេចក្ដីព្រាងច្បាប់ដែល បានធ្វើវិសោធនកម្មច្បាប់ ឆ្នាំ២០១៣ សម្រាប់ដោះស្រាយជំងឺផ្តាសាយប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត នឹងផ្តល់អំណាចដល់ លោកក្នុងរយៈពេល ២ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឆាំងនៅតែប្រកាន់ខ្ជាប់ថា ច្បាប់ដែលមានស្រាប់ គឺគ្រប់គ្រាន់សម្រាប់ដោះស្រាយការផ្ទុះឡើងនៃវីរុស ដែលត្រូវបានគេរកឃើញដំបូង នៅប្រទេសចិនកាលពីចុងឆ្នាំមុន៕
ដោយ ឈូក បូរ៉ា