យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបចំនួន១១នាក់ ដែលត្រូវបានធ្វើតេស្តថាឃើញ វិជ្ជមាននៃវីរុស COVID-19 គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យប្រទេសនេះ មានដល់ទៅ៥០ករណី ។
ក្នុងចំណោមអ្នកមានករណីថ្មី១១នាក់ មាន០៧នាក់ ដែលវិលត្រលប់ពីតំបន់អឺរ៉ុប ។
ក្រសួងបានកត់សម្គាល់ថា ក្រុមអ្នកដំណើរទាំងអស់ ដែលជាអ្នកធ្វើដំណើរដូចគ្នា តាមជើងហោះហើរ មានគ្នា ០៧នាក់ ដែលត្រូវបានស្នើ ឲ្យស្ថិតនៅក្នុងការតាមដាន ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានប្រកាសថា នរណាម្នាក់ដែលចូលមក ក្នុងទឹកដីអ៊ីស្រាអ៊ែល ត្រូវស្ថិតក្នុងការតាមដាន រយៈពេល១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុស កូរ៉ូណា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា