ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើងជាង ២០ភាគរយ រយៈពេល ១០ថ្ងៃដំបូងដើមខែមីនា

សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃពុធនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងជាង ២០ ភាគរយពីមួយឆ្នាំមុន ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ១៣,៣ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែមីនា គឺកើនឡើង ២១,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការិយាល័យគយកត់សំគាល់ចំនួនថ្ងៃ ធ្វើការក្នុងរយៈពេល ដែលបានលើកឡើង មានដល់ ៧.៥ ក្នុងឆ្នាំនេះបើប្រៀបធៀបនឹង ៦ ឆ្នាំមុន ក្នុងនោះការនាំចូលបានកើនឡើង ១៤,២ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដល់ជិត ១៣,៣ ពាន់លានដុល្លារ៕ ដោយ៖ ឈូក បូរ៉ា

To Top