ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ដកខ្លួន ចេញពីសមយុទ្ធយោធា ដ៏ធំមួយដែលមានវត្តមាន យោធាអាមេរិកផង នៅតំបន់អាក់ទិក

បរទេស ៖ The Businessinsider ចេញផ្សាយនៅថ្ងៃចន្ទទី៩ ខែមិនានេះ បានឲ្យដឹងថា កងកម្លាំងយោធា នៃប្រទេសហ្វាំងឡង់ បានប្រកាសដកខ្លួន ចេញពីសមយុទ្ធយោធា ដែលមានឈ្មោះថា Cold Resond 20 ដែលជាសមយុទ្ធយោធាពហុជាតិ និងមានទាំងវត្តមាន របស់ អាមេរិកផង និងប្រទេសចំនួន ៨ ផ្សេងទៀត។

ការដកខ្លួននេះ ត្រូវបានគេហ្វាំងឡង់ បញ្ជាក់ថា ដោយសារ តែក្តីព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់យោធាខ្លួន ពីសំណាក់ជំងឺរាតត្បាត កូរ៉ូណា ឬCOVID-19 ។ គួរឲ្យដឹងដែរថានវេ ដែលជាប្រទេសមួយក្នុង ចំណោមប្រទេសចូលរួមនោះ ទើបតែបានរកឃើញថា មានយោធារបស់ខ្លួនម្នាក់ មានផ្ទុកមេរោគដ៏កាចសាហាវនេះ ហើយមូលដ្ឋានទ័ពមួយកន្លែង របស់ខ្លួនកំពុងត្រូវបានបិទ ដើម្បីបន្តស្វែងរកអ្នកជំងឺ ជាយោធាផ្សេងទៀតផងដែរ ។

គួរបញ្ជាក់ថាសមយុទ្ធយោធាCold Resond 20ឆ្នាំនេះនឹងត្រូវរៀបចំដោយកងកម្លាំង យោធានវេចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៩ខែមិនានៅភាគខាងជើង នៃប្រទេសនវេផ្ទាល់តែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top