បរទេស៖ ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបើកទ្វារឆ្ពោះ ទៅរកការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងអនុញ្ញាតឲ្យលោក ស្ថិតនៅក្នុងអំណាច រហូតដល់ឆ្នាំ២០៣៦ ប្រសិនបើលោកជ្រើសធ្វើបែបនោះ បើទោះជានិយាយថា លោកមានការយល់ច្រឡំ ស្តីពីការធ្វើវិសោធនកម្មច្បាប់ក៏ដោយ។
លោក ពូទីន ដែលកាលពីខែមករា បានបង្ហាញការរង្គោះរង្គើដ៏ធំ នៃផ្នែកនយោបាយ និងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនោះ គឺត្រូវបានរដ្ឋធម្មនុញ្ញ តម្រូវឲ្យចុះចេញពីតំណែង នៅក្នុងឆ្នាំ២០២៤ ជាពេលដែលអាណត្តិបន្ទាប់ទីពីរ និងអាណត្តិប្រធានាធិបតីទី៤របស់លោក នឹងបញ្ចប់។
ប៉ុន្តែដោយថ្លែងប្រាប់រដ្ឋសភារុស្ស៊ី នៅថ្ងៃអង្គារនេះ លោក ពូទីន បានផ្តល់នូវអ្វី ដែលលោកបានស្នើថា ជាភាពស្ទាក់ស្ទើរ ចំពោះសំណើ ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងកំណត់ជាផ្លូវការឡើងវិញ នូវចំនួនអាណត្តិប្រធានាធិបតី របស់លោកឲ្យនៅសល់ចំនួនសូន្យ៕ ប្រែសម្រួល៖ប៉ាង កុង