សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃអង្គារនេះថា ខ្លួនបានបង្កើនការប្រុង ប្រយ័ត្នក្នុងការប្រយុទ្ធ ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសថ្មីនេះ ដោយមានការរីករាលដាលយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ នៅក្នុងទីក្រុងសេអ៊ូល ទោះបីជាល្បឿន នៃការឆ្លងថ្មីរាល់ថ្ងៃនៅតែបន្តធ្លាក់ចុះក៏ដោយ។
ករណីថ្មីចំនួន ១៣១ ដែលត្រូវបានរកឃើញកាលពីថ្ងៃច័ន្ទបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសមានដល់ ៧.៥១៣ នាក់នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) ។
ករណីបន្ថែមនៅថ្ងៃច័ន្ទ គឺទាបជាងការកើនឡើង ប្រចាំថ្ងៃចំនួន ៥០០ ឬច្រើនជាងនេះកាលពីសប្តាហ៍មុន ហើយត្រូវបានកត់សម្គាល់ឃើញថា មានការកើនឡើងយឺតបំផុត ក្នុងរយៈពេលមួយថ្ងៃ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ៕
ដោយ ឈូក បូរ៉ា