ព័ត៌មានអន្តរជាតិ

អូទ្រីស ប្រកាសដាច់ខាត មិនឲ្យជនជាតិអ៊ីតាលី ចូលប្រទេសរបស់ខ្លួនឡើយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែមីនានេះ បានឲ្យដឹងថា ប្រទេសអូទ្រីសបានប្រកាសមួយ ក្នុងការហាមមិនឲ្យជនជាតិអ៊ីតាលី ធ្វើដំណើរចូលមកកាន់ប្រទេសរបស់ខ្លួនឡើយ លើកលែងតែពួកគេ មានលិខិតបញ្ជាក់វេជ្ជសាស្រ្ត ក្នុងគោលបំណង ដើម្បីបញ្ឈប់ការរីករាលដាល នៃមេរោគឆ្លងកូរ៉ូណា។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលី បានដាក់កម្រិត លើការធ្វើដំណើរទូទាំងប្រទេស។ ក្នុងនភផងដែរអធិការបតី លោក Sebastian Kurz បាននិយាយថា ជនជាតិអូទ្រីសដែលវិលត្រឡប់ មកពីប្រទេសអ៊ីតាលី នឹងត្រូវដាក់ឲ្យដាច់ចេញ ពីមនុស្សផ្សេងទៀតផងដែរ ក្នុងរយៈពេល យ៉ាងហោចណាស់២សប្តាហ៍។

គួរបញ្ជាក់ថា មកដល់ពេលនេះប្រទេសអូទ្រីស បានរកឃើញករណីឆ្លងសរុប ដល់ទៅ១៥៨មកហើយ ហើយលោកអធិការបតី Kurz បានបញ្ជាក់ដែរថា ទោះបីជាចំនួននៅតិចក្តី ប៉ុន្តែវាជាជំងឺរាតត្បាត ដ៏អាក្រក់មួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top