ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ផ្អាកការហ្វឹកហាត់រួម ជាមួយកងទ័ពបរទេស ដោយសារវិបត្ដិជំងឺឆ្លងកូរ៉ូណា

សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹង កាលពីថ្ងៃអង្គារម្សិលមិញនេះថា ការហ្វឹកហាត់រួមគ្នា រវាងកងទ័ពកូរ៉េខាងត្បូង និងបរទេស នឹងត្រូវពន្យារពេល ដោយសារការរីករាលដាល នៃមេរោគឆ្លងថ្មី នៅទូទាំងពិភពលោក។

សមាជិកនៃកងទ័ពប្រហែល ៥០ នាក់ ត្រូវបានគេសន្មត់ថា ទៅទស្សនកិច្ចសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិហ្វ័រវីន នៅចុងខែនេះ ដើម្បីឃ្លាំមើលការបណ្តុះបណ្តាលនៅទីនោះ ប៉ុន្តែការដាក់ពង្រាយនេះ ត្រូវបានបញ្ឈប់តាមការស្នើសុំ របស់យោធាសហរដ្ឋអាមេរិក។

មន្រ្តីយោធាម្នាក់បានឲ្យដឹងថា “វគ្គបណ្តុះបណ្តាលស្រដៀងគ្នាផ្សេងទៀត ត្រូវបានគ្រោងធ្វើនៅចុងឆ្នាំនេះ ហើយយើងនឹងធ្វើការសម្រេចចិត្ត ទាក់ទងនឹងបញ្ហានេះ ដោយពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក” ៕ ដោយ៖ ឈូក បូរ៉ា

To Top