ហ្សឺណែវ៖ ទិន្នន័យរបស់អង្គការ សុខភាពពិភពលោក WHO បានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក ដោយសារវីរុសថ្មីកូរ៉ូណា បានកើនឡើងដល់ ៤.០០០ នាក់ក្នុងរយៈពេល ២ ខែចាប់តាំងពីការផ្ទុះឡើងដំបូង ត្រូវបានបញ្ជាក់នៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។
ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានចំនួន ៤.០១២ នាក់កើនឡើង ២០៣ នាក់ពីថ្ងៃមុនខណៈ ដែលចំនួនករណីឆ្លងសរុបមានចំនួន ១១៣.៧០២ នាក់នៅជុំវិញពិភពលោក។
ប្រទេសចិន ដែលជាចំណុចកណ្តាលនៃវីរុសថ្មីនេះ មានចំនួនភាគច្រើននៃករណីនេះ ខណៈអ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូង រាយការណ៍ថា មានចំនួនខ្ពស់បំផុតនៅខាងក្រៅប្រទេស។
គួរបញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយ របស់អង្គការសុខភាពពិភពលោក ប្រទេសអ៊ីតាលីបានបញ្ជាក់ពីការឆ្លងចំនួន ៩.១៧២ បន្ទាប់មកប្រទេសកូរ៉េខាងត្បូង មានចំនួន ៧.៥១៣ នាក់និងអ៊ីរ៉ង់មានចំនួន ៧.១៦១ នាក់ ៕
ដោយ ឈូក បូរ៉ា