តូក្យូ៖ ប្រទេសជប៉ុន បានអនុម័តកញ្ចប់ថវិកាបន្ទាន់ចំនួន ១ សែនកោដិយ៉េន (៩,៦ ពាន់លានដុល្លារ) សម្រាប់អាជីវកម្ម ដែលត្រូវបានបំផ្លាញ ដោយការផ្ទុះឡើង នៃវីរុសកូរ៉ូណាថ្មី ដែលមានចំនួន ៥០០ ពាន់លានយ៉េនក្នុងប្រាក់កម្ចី គ្មានការប្រាក់សម្រាប់ក្រុមហ៊ុនខ្នាតតូច និងមីក្រូដែលខ្វះខាតសាច់ប្រាក់ ដោយសារតែការលក់ធ្លាក់ចុះ យ៉ាងខ្លាំងនេះ។
វិធានការណ៍ជំរុញដែលចំណាយ ៤៣០,៨ ពាន់លានយ៉េន ក្នុងការចំណាយជាក់ស្តែង ក្រោមថវិកាសារពើពន្ធ ២០១៩ ក៏រួមបញ្ចូល ទាំងការផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៤.១០០ យ៉េនក្នុងមួយថ្ងៃ សម្រាប់កម្មករឯករាជ្យ ដែលត្រូវបានបង្ខំ ឱ្យបោះបង់ចោលការងារ ដើម្បីមើលថែទាំកូន ៗ របស់ពួកគេ ក្នុងពេលបិទទ្វារបន្ទាប់ពីការផ្ទុះឡើង។
លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមការងារថា“ យើងត្រូវតែដាក់អាទិភាព លើកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាការងារ និងធ្វើឱ្យអាជីវកម្ម អាចបន្តប្រតិបត្តិការរបស់ពួកគេ” ៕ ដោយ៖ ឈូក បូរ៉ា