ព័ត៌មានអន្តរជាតិ

ជប៉ុន ៖ អ្នកលក់ម៉ាស់ ដែលតម្លើងថ្លៃខ្ពស់ នឹងត្រូវជាប់ពន្ធនាគារមួយឆ្នាំ និងពិន័យជាប្រាក់ជិត ១ម៉ឺនដុល្លារ

បរទេស៖ ចាប់ផ្តើមនៅសប្តាហ៍ក្រោយ អ្នកដែលនៅប្រទេសជប៉ុនកំពុងស្វែង រកប្រាក់ចំណេញពីការរីករាលដាល នៃជំងឺកូវីដ១៩ ដោយការលក់របាំងមុខ ឬម៉ាស់ នឹងត្រូវទទួលការផ្តន្ទាទោស ដាក់ពន្ធនាគារ រហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩,៨០០ ដុល្លារ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានអនុម័តច្បាប់ថ្មីមួយ ដែលនឹងដាក់ទណ្ឌកម្ម ចំពោះអ្នកឡើងថ្លៃ ដែលលក់របាំងមុខដោយកំណត់តម្លៃ ជាមួយនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំនិង / ឬពិន័យ ៩,៨០០ ដុល្លារ ។

មន្ដ្រីមួយរូប ដែលមិនបញ្ចេញឈ្មោះ នៅក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន បាននិយាយថា“ យើងចង់ធានាថា អតិថិជនជាមធ្យមអាចពាក់របាំងមុខបាន” ។

ច្បាប់ទូទាំងប្រទេសនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែមីនា។ ដូចដែលច្បាប់នេះបច្ចុប្បន្នអនុវត្ត ចំពោះតែរបាំងមុខប៉ុណ្ណោះ ប៉ុន្តែហាងទំនិញបានកត់សម្គាល់ថា ទំនិញដូចជាថ្នាំសម្លាប់មេរោគ ឬផលិតផលផ្សេងទៀតដែលមានតំរូវការខ្ពស់ អាចត្រូវបានបន្ថែមទៅក្នុងបញ្ជីផលិតផល ដែលមិនអាចត្រូវ បានលក់ក្នុងតម្លៃខ្ពស់ ជាងតម្លៃដែលពួកគេត្រូវបានទិញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top