ព័ត៌មានអន្តរជាតិ

Breaking News: អាមេរិក ផ្អាកធ្វើដំណើរពីតំបន់អឺរ៉ុប ក្នុងរយៈពេល ៣០ថ្ងៃ លើកលែងតែអង់គ្លេស កន្លែងដែលមានអ្នកឆ្លង មេរោគកូវីដ១៩ រហូតដល់ទៅ ៤៦០នាក់

BBC៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសពីការរឹតត្បិត ការធ្វើដំណើរថ្មីខ្លាំងនៅអឺរ៉ុប ក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសឆ្លងកូវីដ១៩ ។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធ លោកបាននិយាយថា រាល់ការធ្វើដំណើរពីអឺរ៉ុបនឹងត្រូវផ្អាករយៈពេល ៣០ ថ្ងៃខាងមុខ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការរឹតបន្តឹង “ខ្លាំងក្លា ប៉ុន្តែចាំបាច់” នឹងមិនអនុវត្តចំពោះចក្រភពអង់គ្លេសទេ ដែលករណីវីរុសចំនួន ៤៦០ ករណីត្រូវបានបញ្ជាក់នៅពេលនេះ។

មានករណីឆ្លងវីរុសនេះមានចំនួន ១,១៣៥ ករណីនៅទូទាំងសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ចំនួន ៣៨ នាក់។

លោក ត្រាំ បាននិយាយថា“ ដើម្បីកុំអោយមានករណីថ្មីៗ ចូលក្នុងប្រទេសរបស់យើង នោះយើងនឹងផ្អាករាល់ការធ្វើដំណើរ ពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក” ។

លោកបានបន្ថែមថា “វិធានថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃសុក្រ នៅពាក់កណ្តាលអធ្រាត្រ” ៕

ប្រែសសម្រួលៈ ណៃ តុលា

To Top