ព័ត៌មានអន្តរជាតិ

លោក ពូទីន គាំទ្រសំណើឲ្យ កំណត់អាណត្តិ ប្រធានាធិបតីសារជាថ្មី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានសម្តែងការគាំទ្រចំពោះច្បាប់ ដែលនឹងផ្លាស់ប្តូរការកំណត់អាណត្តិ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី ដែលនឹងអនុញ្ញាតឲ្យលោក ឈរឈ្មោះជាប្រធានាធិបតី ចំនួនពីរអាណត្តិថែមទៀត។

គួរបញ្ជាក់ថា លោក Valentina Tereshkova ជាអតីតលោកធាតុវិទូ បានដាក់សំណើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់សារជាថ្មី នូវកំណត់អាណត្តិប្រធានាធិបតីបច្ចុប្បន្ន ដែលដាក់កំណត់ឲ្យប្រធានាធិបតីគ្រប់រូប កាន់អំណាចបានត្រឹមពីរអាណត្តិ ក្នុងមួយអាណត្តិមានរយៈពេល៦ឆ្នាំ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នឹងកំណត់សារជាថ្មី នូវចំនួនពីរអាណត្តិបច្ចុប្បន្នរបស់លោក ពូទីន ឲ្យទៅជាសូន្យ អនុញ្ញាតឲ្យលោកឈរ ឈ្មោះបោះឆ្នោតជាថ្មី ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top