បរទេស៖ កងកម្លាំងការពារជាតិជប៉ុន នឹងចូលជាដៃគូជាមួយក្រុមហ៊ុន ការពារជាតិសហរដ្ឋអាមេរិក ដើម្បីផលិតយន្តហោះចម្បាំង ជំនាន់ថ្មីរបស់ខ្លួន នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
យោងតាមមន្ត្រីជប៉ុន សំណើចុះឈ្មោះក្រុមហ៊ុនអង់គ្លេស ដែលនឹងផ្តល់ឲ្យជប៉ុននូវ សេរីភាពធ្វើទំនើបកម្មយន្តហោះ តាមបំណងប្រាថ្នានោះ នៅទីបំផុត ត្រូវបានបដិសេធ ដោយសារតែការកើនឡើង នូវចំណងមិត្តភាពសន្តិសុខ រវាងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។
ការសម្រេចចិត្តលើគម្រោង ផលិតយន្តហោះចម្បាំងថ្មីនេះ ត្រូវបានគេរំពឹង នឹងប្រកាសជាផ្លូវការ នៅខាងចុងឆ្នាំនេះ ហើយវាហាក់ផ្តល់ឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិក នូវការគ្រប់គ្រងលើការរចនា ស្របពេលដែលជប៉ុននឹងបន្តចេញ ចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ៕
ប្រែសម្រួល៖ ប៉ាង កុង