បរទេស ៖ យោធាសហរដ្ឋអាមេរិក ប្រចំានៅក្នុងប្រទេស កូរ៉េខាងត្បូង យោងតាមសេចក្តី រាយការណ៍ពីកាសែត ក្នុងតំបន់ បានធ្វើការបញ្ជាក់ ពីការរកឃើញ អ្នកជម្ងឺឆ្លង កូរ៉ូណាវីរុសទី៩មួយរូប នៅថ្ងៃអង្គារសប្ដាហ៍នេះ។
ទីភ្នាក់ងារសារ ព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ JoongAng Ilbo បានរាយការណ៍ថា អ្នកជម្ងឺ ដែលជាជនជាតិកូរ៉េខាងត្បូង មួយធ្វើការនៅជំរុំយោធា Camp Walker បានតេស្តរកឃើញ វិជ្ជមានសម្រាប់វីរុស ហើយអ្នកជម្ងឺនានាពីមុន ដែលឆ្លងកូរ៉ូណាវីរុស គឺជានយោជិតយោធាសហរដ្ឋអាមេរិក ឬក៏ជាក្រុមគ្រួសារពួកគេ ។ នៅថ្ងៃអង្គារសប្ដាហ៍នេះ កងកម្លាំងនៅកូរ៉េ របស់សហរដ្ឋអាមេរិក បាននិយាយថា មានតែអ្នកជម្ងឺឆ្លងកូវីដ១៩មួយរូបប៉ុណ្ណោះ ក្នុងចំណោមអ្នកជម្ងឺ មូលដ្ឋានទ័ពអាមេរិក គឺជាទាហានសហរដ្ឋអាមេរិក។
ទីភ្នាក់ងាសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រង់ និងទប់ស្កាត់ជម្ងឺរបស់ទីក្រុងសេអ៊ូល និងកងកម្លាំងកូរ៉េរបស់អាមេរិក កំពុងតែធ្វើការស៊ើបអង្កេត ថាតើអ្នកជម្ងឺយោធាអាមេរិកទី៩នោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដទៃ ដែរឬក៏អត់៕
ប្រែសម្រួល៖ប៉ាង កុង