ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្យាយាមទប់ស្កាត់ព័ត៌មានមិនពិត ស្តីពីកូវីដ១៩

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ហាក់កំពុងតែព្យាយាម ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ពាក់ព័ន្ធការឆ្លងកូរ៉ូណាវីរុស ដូចដែលប្រទេសជាច្រើនទៀត កំពុងតែព្យាយាមដោះស្រាយ ជាមួយព័ត៌មានផ្សេងៗ និងផ្ទុយពីសេចក្តីរាយការណ៍ អំពីកូវីដ១៩ ស្របពេលចំនួនការស្លាប់ បានកើនឡើងដល់៤.៣០០នាក់ នៅទូទាំងពិភពលោក នាថ្ងៃពុធនេះ។

ទីភ្នាក់ងារសារព័ត៌មាន Rodong Sinmum បានចេញអត្ថបទមួយ នៅថ្ងៃពុធនេះ បង្ហាញពីបញ្ហា នៃការឆ្លងរោគសញ្ញា ប៉ុន្តែស្របពេល ដែលអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នៅតែកំពុងសិក្សា អំពីជំងឺនេះនៅឡើយនោះ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង អាចនឹងបន្ថែមបញ្ហា នៃការចេញព័ត៌មានខុស នៅក្នុងប្រទេស។

អត្ថបទកាសែតកូរ៉េខាងជើងនោះ បាននិយាយដូច្នេះថា “អ្នកជំងឺមានរោគសញ្ញា អាចជាប្រភពនៃការឆ្លង ហើយជំងឺអាចនឹងអាក្រក់ខ្លាំងឡើង នៅក្នុងចំណោមអ្នកជំងឺមានរោគសញ្ញា ពួកគេត្រូវតែលេបថ្នាំប្រឆាំងវីរុស ជាមួយនឹងការជួយពីគ្រូពេទ្យ រហូតដល់ពួកគេ តេស្តឃើញអវិជ្ជមានគ្មានវីរុស”៕ ប្រែសម្រួល៖ប៉ាង កុង

To Top