ព័ត៌មានអន្តរជាតិ

តារាសម្តែងហូលីវូដ ២នាក់ប្តីប្រពន្ធ ឆ្លងមេរោគកូវីដ១៩ នៅអូស្រ្តាលី

ស៊ីដនី៖ តារាសម្តែងហូលីវូតលោក Tom Hanks និងភរិយាឈ្មោះ Rita Wilson ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកូវីដ១៩ នៅប្រទេសអូស្ត្រាលី។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Hanks បានស្ថិតនៅទីក្រុង Gold Coast រដ្ឋ Queensland របស់ប្រទេស អូស្រ្តាលី ដើម្បីធ្វើការជាមួយនាយក Aussie ឈ្មោះ Baz Luhrmann ដែលក្នុងនោះ Hanks ដើរតួជាអ្នកចាត់ចែងការច្រៀង របស់អតីតអ្នកចម្រៀង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ ទៅក្នុងបណ្តាញសង្គម លោក Hanks បានពន្យល់ថា ទាំងលោកនិងភរិយា បានបង្ហាញរោគសញ្ញាស្រាល ហើយនឹងធ្វើតាមដំបូន្មាន របស់អ្នកជំនាញសុខភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

ប្រែសម្រួលៈ ណៃ តុលា

To Top