ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងរឹតបន្ដឹងការ ត្រួតពិនិត្យទំនិញនាំចូល ដោយព្រួយបារម្ភ ពីវីរុសកូរ៉ូណា

សេអ៊ូល៖ កាសែតដ៏សំខាន់ របស់ប្រទេសនេះ បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានរឹតបន្តឹងគោល ការណ៍ណែនាំ ស្តីពីទំនិញ ដែលបាននាំចូល ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារមេរោគឆ្លងកូរ៉ូណា ពីការឈានដល់ដីរបស់ខ្លួន។

កាសែត Rodong Sinmun បានចុះផ្សាយថា ប្រទេសនេះបានធ្វើបច្ចុប្បន្នភាព គោលការណ៍ណែនាំរបស់ខ្លួន ស្តីពីវិធានការផ្តាច់មុខ និងការរមាប់មគទំនិញ ដែលបាននាំចូល និងចែកចាយទៅស្ថាប័ន ដែលទាក់ទងនឹងការគ្រប់គ្រងសុខភាព និងព្រំដែន។

ផ្ទាំងពាណិជ្ជកម្ម

កាសែតខាងលើបានចុះផ្សាយបន្ដទៀតថា “វាមានសារៈសំខាន់ក្នុងការដាក់ការ ត្រួតពិនិត្យយ៉ាងតឹងរឹងលើទំនិញ ដែលបាននាំចូល ដើម្បីមានវិធានការវិទ្យាសាស្ត្រ និងការបង្ការទុកជាមុន” ៕

ដោយ ឈូក បូរ៉ា

To Top