សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះបានលើកឡើងពីតម្រូវការ បន្ទាន់ដើម្បីដោះស្រាយយ៉ាងសកម្មនូវវិបត្តិសេដ្ឋកិច្ចពីវីរុសកូរ៉ូណាថ្មីនេះ នៅពេលដែលសភាបានចាប់ផ្តើមពិនិត្យ ឡើងវិញនូវសេចក្តីព្រាងថវិកាបន្ថែម។
លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានធ្វើការអំពាវនាវនៅរដ្ឋសភាចំពេលមានក្តីបារម្ភថាការផ្ទុះឡើងនៃជំងឺកូរ៉ូណា ឬកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។
លោកនាករដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពិសេសសភា ស្តីពីការត្រួតពិនិត្យថវិកាថា “វាជាការបន្ទាន់ជាងពេលណាៗទាំងអស់ដើម្បីកាត់បន្ថយភាពតក់ស្លុត (ពីមេរោគថ្មី) លើជីវភាពរស់នៅ របស់ប្រជាជន និងសេដ្ឋកិច្ចហើយដោះស្រាយយ៉ាងសកម្មជាមួយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច” ៕ដោយ ឈូក បូរ៉ា