ព័ត៌មានអន្តរជាតិ

ប្រទេស​ និងតំបន់សរុប​ ១២៣​ ដាក់រឹតត្បិតការ ធ្វេីដំណេីរលេីកូរ៉េខាងត្បូង​ ករណីវីរុសកូរ៉ូណា

សេអ៊ូល៖​ ក្រសួងការបរទេសបានឲ្យដឹងថា សរុបចំនួន ១២៣ ប្រទេស​ និងដែនដី​ កំពុងរឹតត្បិតការចូល​ ឬអនុវត្តវិធានការណ៍ដាក់ឲ្យនៅដាច់ឆ្ងាយសម្រាប់ ប្រជាជនមកពីប្រទេសកូរ៉េខាងត្បូង​ លើបញ្ហាដែលទាក់ទង នឹងវីរុសកូរ៉ូណានេះ។

គិតត្រឹមម៉ោង ១០ ព្រឹកនេះ ប្រទេស​ និងទឹកដីចំនួន ៤៧ កំពុងមានគម្រោងដាក់​ ឬអនុវត្តការហាម ឃាត់ការចូលមកលើប្រជាជន​ ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េ​ យ៉ាងហោចណាស់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

 ប្រទេសម៉ាឡេស៊ីត្រូវបានផ្លាស់ប្តូរ ទៅក្នុងបញ្ជីនេះខណៈដែលខ្លួនកំពុងពង្រីកវិសាលភាព នៃការហាមឃាត់ការចូលរបស់ខ្លួនពីផ្នែកខ្លះនៃប្រទេសកូរ៉េ ទៅកាន់ប្រទេសទាំងមូល​ ចាប់ពីថ្ងៃសុក្រ។  

ប្រទេសហ្គាតេម៉ាឡា​ ម៉ុងតេណេហ្គ្រោ​ នៅតំបន់បាល់កង់និងម៉ុលដាវី​ នៅអឺរ៉ុបខាងកើត​ ក៏បានចូលរួមក្នុងបញ្ជីនេះដែរដោយមានករណីលើកលែងមួយចំនួនត្រូវបានអនុវត្តចំពោះជនបរទេសដែលមានការអនុញ្ញាតឱ្យស្នាក់នៅ៕ដោយ​ ឈូក​ បូរ៉ា

To Top