ព័ត៌មានអន្តរជាតិ

អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ នៅចិន មានចំនួន ៦២.៧៩៣ នាក់

ប៉េកាំង៖ គណៈកម្មការសុខភាពជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺសរុបចំនួន ១.៣១៨ នាក់នៃជំងឺឆ្លងមេរោគថ្មី កូវីដ១៩ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីថ្ងៃពុធ នៅលើដីគោកចិន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការបាននិយាយ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា សរុបអ្នកជំងឺ ៦២.៧៩៣ នាក់ត្រូវបានរំសាយចេញ ពីមន្ទីរពេទ្យនៅចុងថ្ងៃពុធនេះ ក្រោយពីជាសះស្បើយ។

ផ្ទាំងពាណិជ្ជកម្ម

គិតមកត្រឹមថ្ងៃពុធនេះករណីឆ្លងជំងឺ កូវីដ១៩ បានបញ្ជាក់ថាមានចំនួន ៨០.៧៩៣ ករណីនៅលើដីគោក ហើយមនុស្ស ៣.១៦៩ នាក់បានស្លាប់ដោយសារជំងឺនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top