ព័ត៌មានអន្តរជាតិ

WHO ប្រកាសពីជំងឺឆ្លងវីរុសកូរ៉ូណា ជាជំងឺរាតត្បាតមួយ ខណៈករណីឆ្លង នៅតែបន្តកើនឡើង ទូទាំងពិភពលោក

ហ្សឺណែវ៖ កាលពីថ្ងៃពុធអង្គការ សុខភាពពិភពលោក WHO បានប្រកាសពីការរីករាលដាល នៃមេរោគឆ្លងថ្មីជំងឺកូរ៉ូណា ដែលមានប្រភពមកពីប្រទេសចិន ថាជាជំងឺរាតត្បាតដោយសារតែជំងឺនេះ បានជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃ នៅជុំវិញពិភពលោក រួចទៅហើយដោយ មានមនុស្សសរុបជិត ១២ ម៉ឺននាក់ នៅក្នុងប្រទេសប្រមាណ ១១០ បានឆ្លងជំងឺនេះ។

លោក Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងថា “ យើងបានធ្វើការវាយតម្លៃថា ជំងឺកូវីដ-១៩ អាចត្រូវបានកំណត់ថាជាជំងឺរាតត្បាត” ដោយយោងទៅលើឈ្មោះផ្លូវការ នៃជំងឺនេះ។

ចំនួនករណីឆ្លងវីរុសកូរ៉ូណា បានកើនឡើងដល់ ១១៨.០០០ នាក់នៅទូទាំងពិភពលោក ដែលបណ្តាល ឱ្យមនុស្សស្លាប់ជិត ៤៣០០ នាក់។

លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានថា “ជំងឺរាតត្បាតមិនមែនជាពាក្យ ដែលត្រូវប្រើដោយយកចិត្តទុកដាក់ ឬធ្វេសប្រហែសនោះទេ នេះគឺជាពាក្យមួយដែលបើប្រើខុសអាចបង្កឱ្យមានការភ័យខ្លាច មិនសមហេតុផល ឬការទទួលយកដោយមិនសមហេតុផលថា ការប្រយុទ្ធបានបញ្ចប់ដែលនាំឱ្យមានការឈឺចាប់ និងការស្លាប់ដែលមិនចាំបាច់” ៕

ដោយ ឈូក បូរ៉ា

To Top