ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ស្នើដល់សភាឲ្យបន្ថែមទឹកប្រាក់ ៥០ពាន់លានដុល្លារ ជួយស្តារសេដ្ឋកិច្ច ខណៈវីរុសកូរ៉ូណា បង្កការភ័យខ្លាចកាន់តែខ្លាំង

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីយប់ថ្ងៃពុធថា គាត់កំពុងតែស្នើដល់សភា ដើម្បីបង្កើនមូលនិធិ បន្ថែមដែលមានទឹកប្រាក់៥០ពាន់លានដុល្លារអាមេរិក ដើម្បីគំាទ្រដល់ពាណិជ្ជកម្មខ្នាតតូច ដែលរងគ្រោះដោយ ការរំខានដល់សេដ្ឋកិច្ច ដោយសារតែការផ្ទុះឡើងនៃជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ។

ថ្លែងគូសបញ្ជាក់នៅឯការិយាល័យ នៅសេតវិមាន លោក ត្រំា បានថ្លែងថា “នេះមិនមែនជាវិបត្តិផ្នែកហិរញ្ញវត្ថុ នោះទេ នេះគ្រាន់តែជាចលនាបណ្តោះអាសន្នមួយនៃពេលវេលា ដែលយើងនឹងចូលរួមទាំងអស់គ្នា ទាំងនៅក្នុង ប្រទេស និងពិភពលោក” ។

លោក ត្រាំ បានថ្លែងថា គាត់កំពុងតែធ្វើការពន្យល់អំពីរដ្ឋបាលពាណិជ្ជកម្មខ្នាតតូច ដើម្បីឲ្យអនុវត្តន៍តាមអាជ្ញាធរ ក្នុងការផ្តល់ទុន និងជាសាច់ប្រាក់ដល់ក្រុមហ៊ុនទាំងឡាយ ដែលបានរងនូវផលប៉ះពាល់ដោយវីរុសកូរ៉ូណា ដោយផ្តល់នូវការគាំទ្របន្ថែមទៀតដល់ក្រុមកម្មករអាមេរិកាំង ក្រុមគ្រួសារទាំងឡាយ និងពាណិជ្ជកម្មទាំងអស់ ផងដែរ ។

ជាការឆ្លើយតបទៅនឹងការវិវត្តន៍ចុងក្រោយ លោក ត្រំា ក៏បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្អាករាល់ការធ្វើ ដំណើរទាំងអស់ពីបណ្តាប្រទេសមកពីតំបន់អឺរ៉ុប លើកលែងតែអង់គ្លេស សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលដោយវីរុសកូរ៉ូណា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top