ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សរុបអ្នកជំងឺ១.៣១៨នាក់ ដែលកើតជំងឺ COVId-19 បង្កឡើងដោយ វីរុសកូរ៉ូណា បានចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីបានជះសះស្បើយពីជំងឺនេះ កាលពីថ្ងៃពុធ នៅក្នុងដែនដីគោក របស់ប្រទេសចិន ។
សរុបទៅមានអ្នកជំងឺ ចំនួន៦២.៧៩៣នាក់ បានចាកចេញពីមន្ទីរពេទ្យ គិតត្រឹមយប់ថ្ងៃពុធ ។ គណៈកម្មាធិការ បានឲ្យដឹង នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ។
គិតក្នុងថ្ងៃពុធ សរុបមានអ្នកឆ្លងជំងឺ COVId-19 ចំនួន៨០.៧៩៣ករណី ដែលត្រូវបានគេរាយការណ៍ នៅលើដែនដី គោក និង៣.១៦៩ករណី បានស្លាប់ដោយសារជំងឺនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា