ព័ត៌មានអន្តរជាតិ

WTO លុបចោលមហាសន្និបាត របស់ខ្លួន ដោយសារជំងឺ COVID-19 កំពុងបន្តឆ្លងរាលដាលខ្លាំង

ណឺស៊ុលតង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា មហាសន្និបាត ថ្នាក់រដ្ឋមន្ត្រីលើកទី១២របស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានលុបចោលវិញ ដោយសារតែ ពិភពលោក បានឆ្លងរាលដាលនៃជំងឺ COVID-19 ។ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តី របស់ ឧបនាយករដ្ឋមន្ត្រីទី១ របស់ប្រទេសកាហ្សាស្ថាន លោក Alikhan Smailov ដែលបានថ្លែងឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះ ។

កិច្ចប្រជុំត្រូវបានកំណត់នៅក្នុងកាលបរិច្ឆេទ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Nur-Sultan នៅថ្ងៃទី៨ដល់១១ ខែមិថុនា ខាងមុខនេះ ។
ជាយូរមកហើយ ប្រទេសកាហ្សាស្ថាន មិនទាន់បានប្រកាសអំពីករណី នៃអ្នកឆ្លងជំងឺ COVID-19នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top