បរទេស៖ មន្រ្តីបាននិយាយថា អ្នកដំណើរ និងបុគ្គលិកនៅលើយន្តហោះជិត ១០០ នាក់ របស់ជើងហោះហើរ ទីក្រុងឡុងដ៍ – ហូជីមិញ ត្រូវបានគេដាក់ឱ្យនៅ ដាច់ដោយឡែកពីគេ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកដំណើរ ជានិស្សិតវៀតណាមម្នាក់ ត្រូវបានគេសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩។ ទោះយ៉ាងណាលទ្ធផលបានបង្ហាញថា និស្សិតស្រីរូបនោះ បានធ្វើតេស្តិ៍អវិជ្ជមាន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ជើងហោះហើរ N50 របស់ក្រុមហ៊ុន អាកាសចរណ៍វៀតណាមអ៊ែរឡាញ ដែលហោះចេញពីអាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុង ទៅអាកាសយានដ្ឋាន Tan Son Nhat របស់ទីក្រុង ហូជីមិញ បានហោះហើររយៈពេល ២ ម៉ោង នៅពេលមជ្ឈមណ្ឌល ធានាសុខភាពអន្តរជាតិក្រុង HCMC ទទួលបានព័ត៌មានថា និស្សិតស្រីជនជាតិវៀតណាមម្នាក់ ដែលកំពុងហោះហើរនោះលើនោះ បានក្អក ហើយឃើញថា មានអាការៈក្តៅខ្លួន។ មជ្ឈមណ្ឌលអាចទទួល បានព័ត៌មានថា នាងអាចផ្ទុកវីរុសកូវីដ១៩ ។
និស្សិតរូបនេះ បានបង្ហាញរោគសញ្ញារួចហើយនៅអង់គ្លេស ហើយបានពិនិត្យខ្លួនឯង។ ក្រុមគ្រួសាររបស់នាង បាននិយាយថា នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺផ្តាសាយ ប៉ុន្តែមិនបានធ្វើតេស្តរកវីរុស Covid-19 ៕ ប្រែសម្រួលៈ ណៃ តុលា