មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិក ប្រហែលជាបាននាំយក វីរុសឆ្លងកូរ៉ូណា (COVID-១៩) ទៅទីក្រុងវូហាន របស់ប្រទេសចិន ដែលជាកន្លែងរកឃើញវីរុសដំបូងគេ នៅក្នុងប្រទេស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមសំណេររបស់លោក Zhao Lijianថា «តើអ្នកជំងឺចាប់ផ្តើមអស់នៅអាមេរិក នៅពេលណា? តើមានមនុស្សប៉ុន្មាននាក់ បានឆ្លងមេរោគ? តើមន្ទីរពេទ្យមានឈ្មោះអ្វី? ប្រហែលជាកងទ័ពអាមេរិក ដែលបាននាំយកការរាលដាល ទៅទីក្រុងវ៉ូហាន។ មានតម្លាភាព! ផ្សព្វផ្សាយទិន្នន័យ របស់អ្នកជាសាធារណៈ! សហរដ្ឋអាមេរិកជំពាក់យើង អំពីការពន្យល់នេះ»។
ការលើកឡើងនេះ គឺជាការឆ្លើយតបទៅ នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក លោក Robert Redfield បានអះអាងកាលពីថ្ងៃពុធថា ជនជាតិអាមេរិកមួយចំនួន ដែលហាក់ដូចជាស្លាប់ ដោយសារជំងឺផ្តាសាយ ក្រោយពេលត្រូវបានគេធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសកូវីដ១៩៕ ប្រែសម្រួលៈ ណៃ តុលា