បរទេស៖ ការវាយប្រហារសងសឹក របស់សហរដ្ឋអាមេរិកនេះ បានកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារ នៅថ្ងៃពុធ ទៅលើមូលដ្ឋានយោធា Camp Taji ក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់សមាជិក យ៉ាងហោចណាស់ ៣ នាក់ និង ១៤ នាក់ផ្សេងទៀតរងរបួស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ដោយភាពជាក់លាក់ ការពារប្រឆាំងនឹងឃ្លាំងផ្ទុកអាវុធ របស់ក្រុម Kataib Hezollab ចំនួន ៥ ដើម្បី“ បង្អាក់សមត្ថភាពរបស់ពួកគេ ក្នុងការធ្វើការវាយប្រហារនាពេលអនាគត ប្រឆាំងនឹងកងកម្លាំងចម្រុះសម្ព័ន្ធភាព ដើម្បីការដោះស្រាយ” ។ Kataib Hezbollah ជាក្រុមយោធាប្រតិព័ន្ធ របស់ក្រុមសៀ អ៊ីរ៉ាក់។
សារព័ត៌មាន al-Arabiya បានរាយការណ៍ថា ការវាយប្រហារនេះ ត្រូវបានគេអះអាងថា បានកើតឡើងនៅ Babylon ដែលស្ថិតនៅភាគនិរតី នៃទីក្រុងបាកដាដ។
សេចក្តីថ្លែងការណ៍ របស់អាមេរិកបានបន្ថែមថា“ ការវាយប្រហារពីដែនអាកាសទាំងនេះ មានលក្ខណៈការពារនិងសមាមាត្រ និងឆ្លើយតបដោយផ្ទាល់ ទៅនឹងការគំរាមកំហែង ដែលបង្កឡើង ដោយក្រុមជីវពល Shia ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលនៅតែបន្តវាយប្រហារមូលដ្ឋាន ដែលមានកម្លាំងចម្រុះ OIR” ៕ ប្រែសម្រួលៈ ណៃ តុលា