ព័ត៌មានអន្តរជាតិ

ក្តៅៗ! UN បញ្ជាក់ថា នៅមានករណីផ្ទុះជំងឺ COVID-19 ផ្ទុះឡើងដំបូងបង្អស់ នៅស្នាក់ការកណ្តាល ក្រុងញ៉ូវយ៉ក

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូប បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិភូមួយរូបមកពីបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ ដែលជាជនជាតិហ្វីលីពីន បានរកឃើញថា មានវត្តមាននៃមេរោគបង្កជំងឺ COVID-19ដែលនេះជាករណីដំបូងដែលបានកើតឡើងនៅស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ (UN) នៅក្រុងញ៉ូវយ៉ក ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានថ្លែងឲ្យដឹងនៅក្នុងសារអេឡិចត្រូនិចមួយដែលបានឆ្លើយឆ្លងសម្រាប់អង្គការសហប្រជាជាតិបានឲ្យដឹងថា “កាលពីព្រឹកថ្ងៃនេះ បេសកជនរបស់ហ្វីលីពីន បានជូនដំណឹងដោយក្រុមសេវាកម្មគ្រូពេទ្យរបស់អង្គការ សហប្រជាជាតិថា ម្នាក់ ក្នុងចំណោមក្រុមប្រតិភូរបស់ខ្លួន បានរកឃើញថា មានផលជាវិជ្ជមាននៃជំងឺ COVID-19” ។

គាត់បានថ្លែងថា “ប្រតិភូ គឺជាមនុស្សចុងក្រោយដែលបម្រើការងារនៅស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទប្រមាណ៣០នាទី នៅពាក់កណ្តាលថ្ងៃត្រង់ និងបានបំពេញទស្សនកិច្ចនៅបន្ទប់ប្រជុំតែមួយគត់ ដែលបានធ្វើការអនាម័យ៣ដងនៅពេលបន្ទាប់” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top