សេអ៊ូល៖ ក្រសួងការបរទេសរបស់ ទីក្រុងសេអ៊ូលបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងចិន នឹងធ្វើសន្និសីទវីដេអូមួយនៅសប្តាហ៍នេះ ស្តីពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះ។
យោងតាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅថ្ងៃសុក្រនេះភាគីទាំងពីរនឹងចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការការពារជំងឺថ្មី កូវីដ-១៩ និងពិភាក្សាអំពីវិធីដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីនេះ។
កិច្ចប្រជុំដែលបានគ្រោងទុក ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក មូន ជេអ៊ីន និងសមភាគី ចិនរបស់លោក ស៊ី ជីនពីង បានយល់ព្រមពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទកាលពីខែមុន៕ដោយ ឈូក បូរ៉ា