បរទេស ៖ នៅថ្ងៃសុក្រទី១៣ ខែមិនានេះ បានឲ្យដឹងថា រូបភាពផ្កាយរណបមួយអាច បង្ហាញឲ្យយើងឃើញពីរណ្តៅ ធំៗមួយចំនួនដែលមានទីតាំង ស្ថិតនៅក្នុងទីក្រុង Qom ដែលវាបានធ្វើឲ្យមានការសង្ស័យថា ការរីករាលដាល នៃវីរុសកូរ៉ូណានៅអ៊ីរ៉ង់ គឺធ្ងន់ធ្ងរជាងការ ដែលអាជ្ញាធរទទួលស្គាល់។
ការសង្ស័យនេះ បានកើតឡើងក្រោយពេល ដែលកន្លងមកពោលគឺ កាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅ ក្នុងពេលដំបូងដែលចាប់ផ្តើមកើតមាន ការរាលដាល នៃជំងឺនេះលោករដ្ឋមន្ត្រីសុខាភិបាល នៃប្រទេស បានធ្វើការប្រកាស កុហកសាធារណៈជនរបស់ខ្លួនថា មនុស្សស្លាប់មានចំនួនតែ១២នាក់ ខណៈដែលចំនួនជាក់ស្តែងគឺ មានរហូតទៅដល់៥០នាក់។
គួរឲ្យដឹងដែរថា ការចេញមកបដិសេធ ចំនួនជាក់ស្តែងនេះ ត្រូវបានធ្វើឡើងម្តងទៀត ដោយអនុរដ្ឋមន្ត្រីលោកIraj Harirchi នៅក្នុងសន្និសិតកាសែតមួយទាំង ដែលលោកត្រូវបានគេមើលឃើញថា មានសភាពញ័រញាក់ និងបែកញើសខុសពីធម្មតា ហើយរំលងតែមួយថ្ងៃមន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានអះអាងថា បានឆ្លងជំងឺនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី