បរទេស៖ មនុស្សជាច្រើន នៅតែបន្តឆ្លងនូវជំងឺ ដ៏កាចសាហាវកូរ៉ូណា ជាពិសេសនៅតំបន់អ៊ឺរ៉ុប ប៉ុន្តែក្នុងនោះក៏មាន អ្នកជាសះស្បើយពីវាផងដែរ ប៉ុន្តែយោងតាមការអះអាង របស់វេជ្ជបណ្ឌិតហុងកុង បានរកឃើញថា បញ្ហាសួតនៅតែបានកើតឡើង ចំពោះអ្នកជំងឺទាំងនោះ។
ក្នុងរបាយការណ៍មួល ដែលត្រូវបានចេញផ្សាយដោយ Business Insider បានសរសេរថា វេជ្ជបណ្ឌិតហុងកុង ដែលបានធ្វើការត្រួតពិនិត្យទៅលើអ្នកជំងឺ ១២នាក់ បានរកឃើញថា ក្នុងចំណោមនោះមាន ៣នាក់ គឺបន្តកើតមានបញ្ជាសួតដដែល ដោយសមត្ថភាពរបស់ត្រូវបាន ខូចខាតដល់ទៅ ២០ឬ៣០ភាគរយ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Dr. Wen Tsang ជាអ្នកដឹកនាំក្រុមការងារ ជំនាញបានអះអាងថា នៅមានរយៈពេលបន្ថែមទៀត ដើម្បីអាចពិនិត្យបានថា តើផលប៉ះពាលនាពេលខាងមុខ សម្រាប់អ្នកជំងឺទាំងនោះ នឹងមានទំហំប៉ុណ្ណោះ ប៉ុន្តែជឿជាក់ក៏នឹងមានការខូចខាត ទៅលើសរីរាង្គផ្សេងទៀតផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី