បរទេស៖ នៅថ្ងៃសុក្រទី១៣ ខែមីនានេះ ក្រោយពេលដែលមនុស្សរាប់ម៉ឺននាក់ បានឆ្លងវិរុសកូរ៉ូណា និងច្រើនពាន់នាក់បានស្លាប់រួចមកនោះ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន បូករួមទាំងភស្តុតាងមួយចំនួនផង កំពុងដាក់ការចោទប្រកាន់ចំៗ ទៅលើអាមេរិកថា តាមពិតជាអ្នកដែលបានរៀបចំផែនការ និងស្ថិតនៅពីក្រោយវិរុស ដ៏កាចសាហាវនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ លោកអ្នកនាំពាក្យ របស់ក្រសួងការបរទេសចិន លោកLijian Zhao បានអះអាងថា យោធាអាមេរិក គឺជាអ្នកនាំមេរោគដ៏សាហាវនេះ មកកាន់ទីក្រុងវូហានតាំងតែពីដំបូង។ ក្នុងនោះផងដែរ លោកក៏បានបង្ហោះសារ និងវិដេអូមួយផង។
លោក Zhao បានដាក់ចេញជាសំណួរជាច្រើន ទៅកាន់អាមេរិក ដើម្បីសុំការឆ្លើយបំភ្លឺ ប្រសិនបើអាមេរិកមិនមែន ជាអ្នកបង្កបញ្ហានេះមែនទេនោះ។ លោកបានដាក់សង្ស័យថា ការឆ្លងបានចាប់ផ្តើមដំបូង ក្នុងគ្រាដែលអត្តពលិក ដែលមានប្រភពមកពីក្រុមយោធាអាមេរិក ចំនួន៣០០នាក់ បានមកចូលរួមការប្រកួតកីឡាករយោធា នាទីក្រុងវូហាន នាពេលកន្លងទៅនោះ៕
ប្រែសម្រួល៖ស៊ុនលី