ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល បញ្ជាក់ថា លទ្ធផលធ្វើតេស្ត រកមេរោគកូវីដ១៩ របស់លោក គឹអវិជ្ជមាន, កុំជឿ FAKE NEWS

បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃសុក្របាននិយាយថា លោកបានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុសកូវីដ១៩ បន្ទាប់ពីមានរបាយការណ៍ បានលើកឡើងថា លោកបានធ្វើតេស្តវិជ្ជមាន ។

យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត O Dia ដែលជាកាសែតធំរបស់ប្រេស៊ីល កាលពីព្រឹកថ្ងៃសុក្រ បានរាយការណ៍ថា លោក Bolsonaro បានធ្វើតេស្តវិជ្ជមាន ។ ក្រោយមក សារព័ត៌មានអាមេរិក Fox News បានបញ្ជាក់ពីព័ត៌មាននេះ តាមក្រោយបន្ថែមទៀត។

កូនប្រុសរបស់ Bolsonaro គឺលោក Eduardo បានប្រាប់ Fox News ថា ការធ្វើតេស្តបន្ថែមទៀត ត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ពីការធ្វើរោគ វិនិច្ឆ័យហើយពួកគេរំពឹងថា នឹងមានលទ្ធផល នៅល្ងាចថ្ងៃសុក្រ ។

សូមបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីល បាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺ ថា លោកបានធ្វើតេស្តិ៍អវិជ្ជមាន ដោយបន្ថែមថា “ កុំជឿលើសារព័ត៌មាន FAKE NEWS (ក្លែងក្លាយ)៕
ប្រែសម្រួលៈ ណៃ តុលា

To Top