ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ស្តីបន្ទោស សហរដ្ឋអាមេរិក ចំពោះការហាមឃាត់ ការធ្វើដំណើរ

អាមេរិក៖សហគមន៍អ៊ឺរ៉ុប បានថ្កោលទោស ចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតី អាមេរិកលោក Donald Trump ក្នុងការបញ្ឈប់ការ ធ្វើដំណើរពីតំបន់ Schengen នៅអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃមេរោគឆ្លងវីរុសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។

ការព្យួរនេះនឹងត្រូវអនុវត្តរយៈពេល ៣០ ថ្ងៃហើយនឹងចូលជាធរមាន នៅថ្ងៃសុក្រវេលាម៉ោង ១១ និង ៥៩ នាទីយប់ម៉ោង នៅអាមេរិកខាងកើត ។ ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប បាននិយាយក្នុង សេចក្តីថ្លែងការណ៍រួម “ សហភាពអឺរ៉ុប មិនពេញចិត្ត ចំពោះការសេចក្តីសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការហាមឃាត់ការធ្វើដំណើរ ត្រូវបានធ្វើឡើងជាឯកតោភាគី និងដោយគ្មានការពិគ្រោះយោបល់ ។

ពួកគេបាននិយាយថា មេរោគនេះគឺជាវិបត្តិសកល មិនត្រូវបានកំណត់ ចំពោះទ្វីបណាមួយទេហើយវាតម្រូវឲ្យមានកិច្ច សហប្រតិបត្តិការជាជាង សកម្មភាពឯកតោភាគី។ លោក Michel បានបន្ថែមទៀតថា ការរំខានខាងសេដ្ឋកិច្ច ត្រូវតែជៀសវាង ។

ពួកគេបានច្រានចោល ការលើកឡើងរបស់លោក Trump ដែលថាអឺរ៉ុបមិនមានសកម្មភាពគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះទេ ដោយនិយាយថា ប្លុកទាំង ២៧ ប្រទេសនេះកំពុងចាត់វិធានការខ្លាំងក្លា ដើម្បីកំណត់ការរីករាលដាល នៃវីរុសនេះ។ រដ្ឋជាសមាជិកសហភាពអ៊ឺរ៉ុបទាំងអស់ បានរាយការណ៍ពីការឆ្លងនៃ COVID-១៩ មានចំនួនករណី សរុបនៅក្នុងប្លុកលើសពី ២២.០០០ នាក់៕
ដោយ៖លី ភីលីព

To Top