បរទេស៖ យោងតាមរបាយការណ៍ គឺប្រធានាធិបតីអាមេរិកកាលពីមុន បានជួបមនុស្សយ៉ាង ហោចណាស់ពីរនាក់ ដែលក្រោយមកត្រូវ បានគេធ្វើរោគវិនិច្ឆ័យថា ទាំង២នាក់នោះមានជំងឺរលាកសួតធ្ងន់ធ្ងរ ឬកូវីដ១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ មិនតម្រូវឱ្យមានការធ្វើតេស្តរកមេរោគ ឬការ ដាក់ឲ្យ នៅដាច់ដោយឡែកទេ បន្ទាប់ពីបានជួបមនុស្ស ដែលត្រូវបានគេអះអាងថា បានឆ្លងជំងឺកូវីដ១៩ ។ នេះបើតាមកំណត់ហេតុ របស់គ្រូពេទ្យនៅសេតវិមានលោក Sean P. Conley ។
សូមជម្រាបថា មន្ត្រីរដ្ឋាភិបាលប្រេស៊ីលគឺលោក Fabio Wajngarten បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសឆ្លងនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកមានវត្តមាន នៅក្នុងកិច្ចពិភាក្សារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ។
មន្រ្តីប្រេស៊ីលម្នាក់ទៀត ដែលបានចូលរួមតុជាមួយលោក ត្រាំ និងប្រតិភូអាមេរិកទាំងមូល ក្រោយមក ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺឆ្លងនេះដែរ៕
ប្រែសម្រួលៈ ណៃ តុលា