ព័ត៌មានអន្តរជាតិ

កូរ៉ូណា៖ ជនឆបោកតាមអ៊ីនធើណេត ផ្តោតលើបុគ្គលិកថែទាំសុខភាព ជាមួយអ៊ីម៉ែល បោកបញ្ឆោត

អង់គ្លេស៖ ក្រុមជនឆបោក តាមប្រព័ន្ធអ៊ីនធើណេត កំពុងផ្តោតលើអ្នកជំនាញថែទាំសុខភាព ជាមួយនឹងអ៊ីម៉ែល បោកបញ្ឆោតអំពីការយល់ដឹង អំពីជំងឺឆ្លងវីរុសកូរ៉ូណា ដែលជាផ្នែកមួយ នៃរលកការបោកប្រាស់រកប្រាក់បាន នៅលើការរាតត្បាត នេះបើយោង តាមការចេញផ្សាយពី Sky News។

ទូរទស្សន៍ Sky News បានឃើញការលួចបន្លំអ៊ីម៉ែលមួយច្បាប់ ដែលបានផ្ញើទៅអង្គការសុខភាពមួយចំនួន ដែលធ្វើពុតពីក្រុមព័ត៌មានវិទ្យាផ្ទៃក្នុង របស់ក្រុមហ៊ុននីមួយៗ។ អ៊ីម៉ែលមានប្រធានបទ “ បុគ្គលិកគ្រប់រូប៖ CORONA VIRUS AWARENESS” បានប្រាប់និយោជិកថា បច្ចុប្បន្នស្ថាប័ន កំពុងរៀបចំសិក្ខាសាលាមួយ សម្រាប់បុគ្គលិកទាំងអស់ ដើម្បីនិយាយអំពីវីរុសដ៏សាហាវនេះ ដោយស្នើសុំឲ្យពួកគេ ចុចលើតំណដើម្បីចុះឈ្មោះ។

Linkនេះ នឹងធ្វើឲ្យអ្នកណាម្នាក់ចុចលើវា ទៅគេហទំព័រភាគីទី៣ ដែលក្លែងបន្លំជាកម្មវិធី គេហទំព័រចក្ខុវិស័យ ចំណែកអ្នកដែលបំពេញបែបបទនោះ បញ្ចប់ការផ្តល់ព័ត៌មានលម្អិត របស់ពួកគេដល់ពួក Hacker។

នាង Kiri Addison ប្រធានផ្នែកវិទ្យាសាស្រ្តទិន្នន័យ របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធើណេត និយាយថា ការបន្លំនេះគឺជាផ្នែកមួយ នៃការបន្លំតាមអ៊ីម៉ែល ដោយបានផ្ញើ ចាប់តាំងពីការផ្ទុះឡើង នៃមេរោគនេះបានចាប់ផ្តើម ភាគច្រើនទំនងជា បានមកពីក្រុមឆបោក បានរៀបចំតាមអ៊ីនធើណេត ទោះបីជានាងមិនអាច ប្រាប់ឈ្មោះក្រុមដែលពាក់ព័ន្ធ ឬអង្គការ ដែលរងផលប៉ះពាល់ក៏ដោយ។

លោកស្រីបានប្រាប់ទូរទស្សន៍ Sky News ថា មានភាពមិនប្រាកដប្រជាច្រើនណាស់ ទាក់ទងនឹងជំងឺឆ្លងវីរុសនេះ ពួកគេនឹងធ្វើការបង្កការភ័យខ្លាច របស់ប្រជាជន។ ការបោកប្រាស់ ឆ្លៀតយកប្រយោជន៍ពី COVID-19 បានក្លាយជារឿងធម្មតាទៅ ហើយចាប់តាំងពីការផ្ទុះឡើង៕ ដោយ៖លី ភីលីព

To Top