ព័ត៌មានអន្តរជាតិ

ករណីកូរ៉ូណាវីរុស នៅវៀតណាម ឡើងដល់ចំនួន ៥៣

បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃសៅរ៍នេះ បានធ្វើការបញ្ជាក់ថា មានករណីកូរ៉ូណាវីរុស ចំនួន៥ថែមទៀត ដែលរួមមានជនជាតិ អង់គ្លេសម្នាក់ ជនជាតិឆែកម្នាក់ និងពលរដ្ឋវៀតណាម៣នាក់ ធ្វើឲ្យករណីឆ្លងកូរ៉ូណាវីរុស ក្នុងប្រទេសនេះមានចំនួន សរុប៥៣ករណី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាល នៃប្រទេសវៀតណាម បាននិយាយប្រាប់ថា ករណីឆ្លងវីរុសថ្មីនេះ ត្រូវបានគេរកឃើញ នៅក្នុងទីក្រុងជាច្រើន នៅទូទាំងប្រទេស រួមទំាងទីក្រុងហាណូយ ទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហូជីមិញ និងទីក្រុងខ្លះទៀត នៅក្នុងប្រទេសវៀតណាម ភាគខាងជើង និងភាគកណ្ដាល។

ក្រសួងសុខាភិបាលវៀតណាម បាននិយាយបន្ថែមទៀតថា ប្រទេសវៀតណាម មានករណីជម្ងឺបង្កឡើង ដោយវីរុសថ្មីដែលបានបញ្ជាក់ ចំនួន៥៣ករណី និងករណីសង្ស័យ ចំនួន៩៤ កំពុងដាក់ឲ្យនៅ ដាច់ដោយឡែកពីគេ ហើយមានករណីអ្នកជម្ងឺបានធូរប្រសើរឡើងវិញ ចំនួន១៦នាក់។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បាននិយាយថា ខ្លួននឹងបដិសេធមិនឲ្យចូល និងឈប់ចេញទិដ្ឋាការទេសចរណ៍ ឲ្យដល់ប្រជាពលរដ្ឋ ដែលមកពីតំបន់គ្មានទិដ្ឋាការ Schengen នៅអឺរ៉ុប និងប្រទេសអង់គ្លេស ចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនាតទៅ៕

ប្រែសម្រួល៖ប៉ាង កុង

To Top